អង្វរ (Begging)

By Tena

Released on October 11, 2020

Thumbnail

១. សុំទោសដែលអោយអូនខកចិត្ត ប្រាប់ត្រង់ការពិតបងគ្មានចិត្តលើគេទេ គ្រាន់តែលេងសើចពេលឈ្លោះទាស់នឹងមាសមេ គិតខុសមួយពេលសូមអូនអភ័យទោស

២. គិតរឿងល្អដែលបងធ្វើផង កំហុសតែម្ដងកាត់កងប៉ះពៅបានទេ ព្រោះបងមិនអាចរស់ខ្វះរូបស្រស់មាសមេ តើបានទេ សូមអង្វរ

Bridge: នឹកអូនណាស់ ចង់ជួបមុខ សូមកុំទុកអោយបេះដូងឈឺទាំងទ្វេរ

R. យប់ជ្រៅហើយម្ដេចមិនលើកទូរស័ព្ទបង ឬនួនល្អងអូនអស់ចិត្តពីបងហើយ សុំទោសផងដែលបងកុហកត្រើណត្រើយ លើកទូរស័ព្ទឆ្លើយមួយម៉ាត់ផង

សូមសន្យាថានឹងឈប់ឆ្កួតលីលា តើពូកយើងអាចត្រូវគ្នាវិញបានទេ បងនឹងសុំបែកគេពីពេលនេះទៅ តើយើងអាចត្រូវគ្នាវិញទេ បងអង្វរ

១ សូមរូបអូនមេត្តាអភ័យកុំបន្ទោសអ្នកទីបី អ្វីៗគ្រប់យ៉ាងគឺបងជាអ្នកសាងមក កុំទៅរករឿងឈ្លោះប្រកែកឥតបានការ ចាត់ទុកថាជាសុប៉ិនអាក្រក់ចុះ

២ បងសុំបែកគេរួចរាល់ហើយ ហេតុម្ដេចត្រាណត្រើយអូននូវឡើយមិនចង់តប ព្យាយាមសម្របសម្រួលអស់ពីចិត្តហើយ តែម្ដេចឡើយគ្មានបានផល

Bridge: នឹកអូនណាស់ ចង់ជួបមុខ សូមកុំទុកអោយបេះដូងឈឺទាំងទ្វេរ

R. យប់ជ្រៅហើយម្ដេចមិនលើកទូរស័ព្ទបង ឬនួនល្អងអូនអស់ចិត្តពីបងហើយ សុំទោសផងដែលបងកុហកត្រើណត្រើយ លើកទូរស័ព្ទឆ្លើយមួយម៉ាត់ផង

សូមសន្យាថានឹងឈប់ឆ្កួតលីលា តើពូកយើងអាចត្រូវគ្នាវិញបានទេ បងនឹងសុំបែកគេពីពេលនេះទៅ តើយើងអាចត្រូវគ្នាវិញទេ

Bridge នឹកបងណាស់ចង់ជួបមុខ ម្ដេចក៏ទុកអោយអូនរស់នៅម្នាក់ឯង

R ឈឺចាប់ខ្លាំងណាស់បានត្រឹមតែគេងយំ មនុស្សដូចខ្ញុំសមទទួលវាខ្លាំងណាស់ ខ្វះមនុស្សណាស់មែនទេ ទៅស្នេហ៍សង្សារគេ ពេលនេះគេត្រូវគ្នាវិញហើយ

គេឈឺចាប់អូនក៏ចេះឈឺដូចគ្នា ម្ដេចពំងារទុកអូនជាមនុស្សលេងសើច សប្បាយណាស់មែនទេបានត្រូវគ្នានឹងគេ ដឹងទេថាខ្ញុំឈឺប៉ុណ្ណា ស្នេហ៍សង្សារគេ